Developed by Khmer Focus

កិច្ចប្រជុំបច្ចេកទេសស្តីពី ដំណើរការគម្រោងសិក្សាសាកល្បងក្នុងផ្ទៃរងទឹកភ្លៀង នៃស្ទឹងព្រែកត្នោត សម្រាប់ឆ្នាំ២០២១-២០២២ (ថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំបច្ចេកទេសស្តីពី ដំណើរការគម្រោងសិក្សាសាកល្បងក្នុងផ្ទៃរងទឹកភ្លៀង នៃស្ទឹងព្រែកត្នោត សម្រាប់ឆ្នាំ២០២១-២០២២ ដោយមានការចូលរួមពីមន្ត្រីជំនាញជាតំណាងពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងលេខាធិការដ្ឋាន MRCS និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីជម្រាបជូនអំពី (១) ដំណើរការការងារសិក្សាសាកល្បងផ្នែក ម៉ូដែលជលសាស្រ្ត និងការកំណត់ទីតាំងសម្រាប់ការសិក្សា និង (២) ផែនការអនុវត្តន៍ការងារ។

លទ្ធផលនៃកិច្ចប្រជុំ៖

•  បានយកស្ទឹងព្រែកត្នោតសម្រាប់ការសិក្សាសាកល្បងឆ្នាំ ២០២១-២០២២

•  កំណត់ទីតាំងផ្ទៃរងទឹកភ្លៀង ផ្ទៃខាងលើសម្រាប់ការអនុវត្តកម្មវិធី ម៉ូដែល ArcSWAT និងនៅផ្ទៃខាងក្រោម សម្រាប់ការអនុវត្តកម្មវិធី iSIS software

•  វិធីសាស្រ្តយកទិន្នន័យតាមគម្រូ KUBO៕