Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មាធិការរួម MRC លើកទី៥១ (ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា និង​ជា​សមាជិក គណៈកម្មាធិការ​រួម នៃ​គណៈកម្មការ​ទន្លេមេគង្គ សម្រាប់កម្ពុជា (MRC JC ) បានដឹក​នាំក្រុមមន្ត្រីអន្តក្រសួង ដែលមានតំណាងមកពី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងអស់លោកជាប្រធាននាយកដ្ឋានចំណុះ អគ្គលេខាធិការដ្ឋាន គជទមក ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម MRC លើកទី៥១ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សលើវឌ្ឍនភាពការងារ លើកិច្ចដំណើរ និងការគ្រប់គ្រងលេខាធិការដ្ឋាន MRC បច្ចុប្បន្នភាពបទបញ្ជាផ្ទៃក្នុងរបស់ MRC ការរៀបចំឯកសារយុទ្ធសាស្រ្តផ្នែកវារីអគ្គិសនី និងដំណើរការពិគ្រោះយោបល់ជាមុនលើគម្រោងវារីអគ្គិសនី ផែនការអនុវត្តន៍យុទ្ធសាស្រ្តបរិស្ថាន គោលការណ៍ណែនាំបច្ចកទេសផ្នែកជលផល គុណភាពទឹក គម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ស្ថានភាពជលសាស្រ្ត និងកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ។

កិច្ចប្រជុំខាងលើ ដឹកនាំដោយភាគីឡាវ (ជាម្ចាស់ផ្ទះ) ដែលទទួលវេនជាប្រធានគណៈកម្មាធិការរួម MRC សម្រាប់ឆ្នាំ២០២១ និងមានការចូលរួមដោយប្រតិភូគណៈកម្មាធិការរួម នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងនាយកប្រតិបត្តិ មន្ត្រីក្រុមការងារលេខាធិការដ្ឋាន MRC៕