Developed by Khmer Focus

កិច្ចប្រជុំក្រុមជំនាញការផ្នែកបរិស្ថានស្តីពី កម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ (ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​កិច្ចប្រជុំក្រុមជំនាញការផ្នែក​បរិស្ថាន ស្តីពី កម្មវិធីតាមដាន​ការបំពុល ដោយសារធាតុ​ផ្លាស្ទីក ក្នុងទន្លេមេគង្គ ដោយមានការចូលរួម​ពីប្រទេស​ជា​សមាជិក គណៈកម្មការទន្លេមេគង្គ អ្នកសង្កេតការ​មកពី UNEP នៃ​គម្រោង Counter MEASURE និងជំនាញការអន្តរជាតិ។ ចំពោះក្រុមការងារកម្ពុជា អញ្ជើញមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ។

គោលបំណងនៃកិច្ចប្រជុំ៖

(១) ពិភាក្សា និងប្រមូលមតិយោបល់ នៃសេចក្តីព្រាងវិធីសាស្ត្រលម្អិត សម្រាប់កម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ

(២) ពិភាក្សា និងប្រមូលមតិយោបល់ និងការណែនាំ សម្រាប់បញ្ចប់របាយការណ៍ថ្នាក់តំបន់ស្តីពី ស្ថានភាព និងនិន្នាការនៃការបំពុលសំរាមផ្លាស្ទីក ក្នុងទន្លេមេគង្គ និង

(៣) ធ្វើបច្ចុប្បន្នភាព និងស្នើឯកភាពលើពេលវេលា សម្រាប់បញ្ចប់សេចក្តីព្រាងកម្មវិធីតាមដានការបំពុលដោយសារធាតុផ្លាស្ទីក ក្នុងទន្លេមេគង្គ៕