Developed by Khmer Focus

កិច្ចប្រជុំលើកទី១២ របស់គណៈកម្មការថវិកា MRC (ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកបម្រុង គណៈកម្មាធិការរួម MRC JC នៃកម្ពុជា បានដឹកនាំក្រុមការងារដែលមាន​ឯកឧត្តមទីប្រឹក្សា និង​អស់លោកជាប្រធាន​នាយកដ្ឋាន​ពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំ​លើក​ទី១២ របស់គណៈកម្មការថវិកា MRC តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយតំណាងគណៈកម្មាធិការរួមនៃឡាវ ដែលជាប្រធានប្តូរវេន MRC JC ឆ្នាំ២០២១ និងមានការចូលរួមពីមន្ត្រីក្រុមការងារគណៈកម្មាធិការរួម MRC នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍មាន សហគមន៍អឺរ៉ុប អូស្ត្រាលី និងស៊ុយអែត ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន MRC។

អង្គប្រជុំគណៈកម្មការថវិកា MRC នេះ បានដំណើរការតាមរបៀបវារៈ ដែលមានសេចក្តីរាយការណ៍ និងបានពិនិត្យ និងពិភាក្សាលើ: (1) លទ្ធផលអនុវត្តន៍សកម្មភាពការងារក្នុងឆ្នាំ២០២០ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០ របស់គណៈកម្មការទន្លេមេគង្គ (2) វឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ២០២១ (មករា-ឧសភា) តាមផ្នែកនីមួយៗនៃលេខាធិការដ្ឋាន MRC ដោយផ្តោតលើវឌ្ឍនភាពសកម្មភាពការងារ និងថវិកាចំណាយ ក្នុងផែនការការងារឆ្នាំ២០២១-២០២២ (3) សំណើកែសម្រួលការងារ និងថវិកាសម្រាប់៦ខែបន្តឆ្នាំ២០២១ ក្នុងផែនការការងារ MRC ឆ្នាំ២០២១-២០២២ និង(4) ការចែករំលែកព័ត៌មានអំពីសកម្មភាពអនុវត្តន៍សវនកម្មផ្ទៃក្នុង រួមទាំងបញ្ហា និងសំណូម ដល់គណៈកម្មការថវិកា៕