Developed by Khmer Focus

សិក្ខាសាលាស្តីពី ការគ្រប់គ្រងបរិស្ថាននៃបឹងទន្លេសាប និងអាងរបស់វា (ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លោក សុខ ខុម ប្រធាននាយកដ្ឋាន​បណ្តាគម្រោង និងកម្មវិធី នៃគណ:កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា បានចូលរួម និងធ្វើបទ​បង្ហាញអំពីភាពប្រឈម នៃបរិស្ថានទឹកនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា ក្នុងសិក្ខាសាលាស្តីពី ការគ្រប់គ្រងបរិស្ថាននៃបឹងទន្លេសាប និងអាងរបស់វា។

ជាលទ្ធផលសិក្ខាសាលា បានទទួលស្គាស់អំពីសារសំខាន់នៃការចែករំលែកទិន្នន័យ និងធ្វើការរួមគ្នារបស់ស្ថាប័នទាំងអស់ដែលធ្វើការពាក់ព័ន្ធទន្លេសាប និងបានយល់ដឹងអំពីស្ថានភាពនៃបរិស្ថានក្នុងបឹងទន្លេសាបដោយប្រើឧបកណ៍ Remote Sensing របស់គម្រោង ភាពប្រឈមនៃការប្រែប្រួលអាសធាតុ ជលសាស្ត្រ និងគុណភាពទឹកក្នុងអាងទន្លេមេគង្គក្នុងប្រទេសកម្ពុជា និងការប្រមូល និងការគ្រប់គ្រងទិន្នន័យរបស់គណៈកម្មការទន្លេមេគង្គ MRC៕