កិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីភាគីថៃ មន្រ្តីនៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ (MOWRAM, MAFF, MRD, MPWT and NCDM) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សាពីសៀវភៅផែនទីអាងទន្លេ និងការប្រើប្រាស់នៅតំបន់ 9C និង 9T ដើម្បីជាឱកាសកំណត់នូវយុទ្ធសាស្រ្ត សម្រាប់ភាពធននឹងទឹកជំនន់ និងភាពរាំងស្ងួត (២) ពិភាក្សា ពីផែនការមេនៃទឹកជំនន់ និងភាពរាំងស្ងួត នៅ 9C និង 9T (៣) ពិភាក្សាពីវឌ្ឍនភាពក្នុងការផ្តល់កម្មវិធីកសាងសមត្ថភាព និង (៤) ពិនិត្យឡើងវិញលើផែនការការងារ សម្រាប់ត្រីមាសបន្ទាប់៕