Developed by Khmer Focus

កិច្ចប្រជុំថ្នាក់ជាតិស្តីពី ការបង្កើតមជ្ឈមណ្ឌលទិន្ទន័យ (ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ស្តីពី ការ​បង្កើត​មជ្ឈមណ្ឌលទិន្ទន័យ (Data Center) របស់​គម្រោងកែលម្អ​វិស័យ​ធារាសាស្រ្ត​កសិកម្ម (AIP) ដែល​រៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមការដឹកនាំរបស់ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានមន្រ្តីពីបណ្តានាយកដ្ឋាន មន្រ្តីតំណាងក្រសួងស្ថាប័នជាតិ តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង តាមអនឡាញ និងបានស្តាប់ ស្វែងយល់ និងពិភាក្សាលើបទបង្ហាញដែលរៀបចំដោយទីប្រឹក្សាបច្ចេកទេសលើការធ្វើបច្ចុប្បន្នភាព នៃដំណាក់កាលដំបូងដែលបានគ្រោងទុក សម្រាប់ប្រពន្ធព័ត៌មានធនធានទឹក និងមជ្ឍមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក។

ជាលទ្ធផល កិច្ចប្រជុំបានគាំទ្រដំណើរការបន្តទៅមុខ នៃការអនុវត្តគម្រោង ដោយកែលម្អឯកសារបច្ចេកទេស ផ្អែកតាមមតិយោបល់របស់សិក្ខាកាម និងប្រធានអង្គប្រជុំ។ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានបង្ហាញការគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំនៃដំណើរការអនុវត្តគម្រោងលើការជួយផ្តល់បណ្តាទិន្នន័យពាក់ព័ន្ធដែលមានស្រាប់សម្រាប់មជ្ឈមណ្ឌលនេះ៕