Developed by Khmer Focus

ចុះពិនិត្យទីតាំងសមស្របក្នុងការសាងសង់ស្ថានីយ សម្រាប់ពិនិត្យតាមដានភាពរាំងស្ងួត (ថ្ងៃទី ១៦-២២ ខែសីហា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង និង​លោក ស៊ិន សំណាង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍​ធន​ធាន​មនុស្ស នៃគណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំក្រុមការងារចុះទៅពិនិត្យ​ទី​តាំង​នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តកណ្តាល ដើម្បីពិនិត្យជម្រើសទីតាំងសមស្របក្នុងការសាងសង់ស្ថានីយ សម្រាប់ពិនិត្យតាមដានភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គកម្ពុជា។ ដំណើរបេសកកម្មនេះមានសមាសភាពចូលរួមពីមន្ត្រីជំនាញពីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តគោលដៅ និងជំនាញការពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃបេសកកម្មការងារគឺ ដើម្បីពិនិត្យមើលទីតាំងសមស្របក្នុងការបង្កើតជម្រើស មុននឹងសម្រេចសាងសង់ស្ថានីយបន្ថែម ផ្អែកលើលក្ខណៈវិនិច្ឆ័យ និងតម្រូវការជាក់ស្តែង សម្រាប់សាងសង់ស្ថានីយថ្មី សម្រាប់បម្រើឱ្យការងារពិនិត្យតាមដានភាពរាំងស្ងួតក្នុងអាងទន្លេមេគង្គកម្ពុជា៕