កិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសស្តីពីគម្រោងសាកល្បងផ្នែកភាពរាំងស្ងួត (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១)
ជំពូក៖ CNMC_Feb21
កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសស្តីពី គម្រោងសាកល្បងផ្នែកភាពរាំងស្ងួត ដើម្បីគាំទ្រការបង្កើតគោលការណ៍ណែនាំ សម្រាប់បន្ស៊ាំទៅនឹងភាពរាំងស្ងួតថ្នាក់តំបន់ ដោយមានការចូលរួមពីមន្ត្រីតំណាងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ ជំនាញការពីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បី (១) ពិនិត្យលើរបាយការណ៍លទ្ធផល នៃការសិក្សាទាក់ទងនឹងលក្ខខណ្ឌភាពរាំងស្ងួត គោលនយោបាយជាតិ ជម្រើសបន្ស៊ាំ និងវិធានការកាត់បន្ថយផលប៉ះពាល់ (២) កំណត់អាទិភាព ជម្រើស និងយន្តការបន្ស៊ាំ សម្រាប់ការងារសិក្សាសាកល្បង និង(៣) ពិភាក្សាលើផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រសម្រាប់អនុវត្ត៕