Developed by Khmer Focus

កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៤ និងវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង និង​ឯកឧត្តម ពេជ ឌុន ទីប្រឹក្សា នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​លើក​ទី៤ និង​វគ្គ​បណ្តុះ​បណ្តាល​លើកទី៣ ស្តីពីការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីមន្រ្តីនៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន៖ MOWRAM, MAFF, MOE, MRD, MME, MPWT, NCDM, PDORAM (បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាល គឺដើម្បី (១) ពិភាក្សាលើផែនការមេ និងផែនការសកម្មភាពរួម នៃគម្រោងគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (២) ពិភាក្សាពីសៀវភៅផែនទីអាងទន្លេ និងតំបន់ដែលមានសក្តានុពល នៅតាមព្រំដែន (៣) ពិភាក្សាពីទីតាំងគម្រោងសម្រាប់អនុវត្ត ក៏ដូចជាការដោះស្រាយបញ្ហារួមគ្នា ដូចមានចែងក្នុងសៀវភៅផែនទីអាងទន្លេ (៤) ពិភាក្សាលើផែនការការងារ រហូតដល់ចុងឆ្នាំ២០២១ និង (៥) ផ្តោះប្តូរព័ត៌មាន និងចំណេះដឹង ដើម្បីបង្កើតមូលដ្ឋានបច្ចេកទេស សម្រាប់បង្កើនភាពធននឹងទឹកជំនន់ និងភាពរាំងស្ងួតនៅក្នុងអនុអាង 9C និង 9T៕