Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងទី៣ នៃរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្តភាព (ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងទី៣ នៃរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្តភាព សម្រាប់យន្តការប្រតិបត្តិការ និងការរៀបចំកិច្ចសហប្រតិបត្តិការ ប្រកបដោយការសម្របសម្រួល លើប្រតិបត្តិការនៃទំនប់ ដោយមានសមាជិកក្រុមការងារ PNPCA របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក. សមាជិកក្រុមការងារ PNPCA អន្តរក្រសួង (ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសាធារណការ និងដឹកជញ្ជូន) មន្រ្តីជំនាញនៃអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា អ្នកជំនាញការជាតិខាងផ្នែក PNPCA និងមន្រ្តីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) និងអ្នកជំនាញការអន្តរជាតិ។

គោបំណងចំបងនៃកិច្ចប្រជុំគឺ៖

(១) ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្តភាព សម្រាប់យន្តការប្រតិបត្តិការ និងការរៀបចំកិច្ចសហប្រតិបត្តិការ ប្រកបដោយការសម្របសម្រួល លើប្រតិបត្តិការនៃទំនប់ ដោយការកត់សម្គាល់លើការឆ្លើយតបនៅក្នុងសេចក្តីព្រាងរបាយការណ៍ ដើម្បីដោះស្រាយមតិយោបល់ពីបណ្តាប្រទេសជាសមាជិក

(២) ពិភាក្សាលម្អិតថែមទៀត លើវិសាលភាព និងពេលវេលានៃគម្រោងសាកល្បង និងផ្តល់នូវមតិយោបល់ និង

(៣) ប្រមូល និងកត់ត្រានូវរាល់ទស្សនៈ និងការពិចារណាជាចុងក្រោយនៃថ្នាក់ជាតិ ដែលប្រទេសជាសមាជិកត្រូវការបញ្ចូលទៅក្នុងសេចក្តីព្រាងចុងក្រោយ ដើម្បីធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ មុនពេលដាក់ជូនសម្រាប់ការពិចារណានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ។

កិច្ចប្រជុំបានស្តាប់ ពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួនបួនគឺ៖

(១) ទិដ្ឋភាពទូទៅនៃសេចក្តីព្រាងទី៣ នៃរបាយការណ៍ស្តីពី បទពិសោធន៍ និងកាលានុវត្តភាព សម្រាប់យន្តការប្រតិបត្តិការ និងការរៀបចំកិច្ចសហប្រតិបត្តិការ ប្រកបដោយការសម្របសម្រួល លើប្រតិបត្តិការនៃទំនប់ និងតារាងកាលានុវត្តភាព

(២) វិសាលភាពនៃកាលានុវត្តភាព

(៣) ទិដ្ឋភាពទូទៅនៃគម្រោងសាកល្បងទី១ និងទី២ និង

(៣) កិច្ចការបន្ត៕s