កិច្ចប្រជុំលើកទី៩ នៃប្រទេសជាសមាជិក អនុសញ្ញាទឹក (ថ្ងៃទី ២៩-៣០ ខែកញ្ញា និងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្នុងនាមឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំ the 9th Session of the Parties to the water convention on the protection and use of transboundary watercourses and international lake (Water Convention) ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប នៃអង្គការសហប្រជាជាតិ (UNECE) តាមអនឡាញ ពីទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងមានមន្រ្តីចូលរួមអមជាមួយដោយឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង និងលោក សួស ប៊ុនថន ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ គ.ជ.ទ.ម.ក។
ប្រទេសជាសមាជិក អនុសញ្ញាទឹកនេះ បានកើនដល់ចំនួន ៤៦ប្រទេស បានចូលរួមអង្គប្រជុំពេញអង្គ និងមានសមាជិកប្រតិភូតំណាងប្រទេសក្នុងពិភពលោកចំនួន ២៣៥រូបផងដែរ បានចូលរួមតាមអនឡាញ។ របៀបវារៈកិច្ចប្រជុំនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការទឹកឆ្លងដែន លើប្រធានបទ ទឹក និងសន្តិភាព។ តាមរបៀបវារៈចែកជាពីរគឺ ផ្នែកកម្រិតខ្ពស់ ដែលមានចំណាប់អារម្មណ៍ពីប្រធានអង្គប្រជុំវេនប្រទេសអេស្តូនី និងតំណាងបណ្តារដ្ឋមន្រ្តីនៃប្រទេសជាដៃគូ និងការសម្រេចឯកច្ឆ័ន្ធសមាជិកភាពភាគីថ្មី ៣ប្រទេស (Guinea-Bissau, Ghana និង Togo) និងការចាប់អារម្មណ៍តំណាងប្រទេសនីមួយៗ និងផ្នែកកិច្ចប្រជុំទូទៅ បានស្តាប់សេចក្តីរាយការណ៍អំពី ការវិវឌ្ឍរីកចម្រើនការអនុវត្តអនុសញ្ញាទឹក អនុវត្តសូចនាករ SDG 6.5.2 នៃគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) និងដំណើរការអនុវត្តកម្មវិធីគម្រោងឆ្លងដែននៅក្នុងប្រទេសដៃគូ នារយៈពេល ៣ឆ្នាំកន្លងមក (2019-2021) និងសំណើលើការបន្តខិតខំប្រឹងប្រែងផ្នែកគោលនយោបាយ និងយុទ្ធសាស្រ្តរបស់អង្គការ UNECE សម្រាប់ចំណាប់អារម្មណ៍ដល់ប្រទេសដទៃ។ អង្គប្រជុំបានអនុម័តកម្មវិធីការងារសម្រាប់រយៈពេល ៣ឆ្នាំបន្ទាប់ (2022-2024) របស់ UNECE ដើម្បីបន្តអនុវត្តអនុសញ្ញាទឹក៕