Developed by Khmer Focus

កិច្ចប្រជុំបច្ចេកទេសស្តីពី ដំណើរការវិវត្ត និងវឌ្ឍនភាព នៃការអនុវត្តគម្រោង (ថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និងជាប្រធានគ្រប់គ្រង បានដឹកនាំក្រុមកាងារ​សមាសភាគទី២ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ​មេគង្គតំណាក់កាលទី៣ ចូលរួមកិច្ចប្រជុំបច្ចេកទេសដែលរៀបចំដោយក្រុមការងារធនាគារពិភពលោក ស្តីពីដំណើរការវិវត្ត និងវឌ្ឍនភាពនៃការអនុវត្តគម្រោងរបស់សមាសភាគទី១ និងទី២ គម្រោងគ្រប់គ្រង​ធនធានទឹកចម្រុះមេគង្គតំណាក់កាលទី៣ តាមអនឡាញ។ អង្គប្រជុំ ត្រូវបានដឹកនាំដោយ លោក ចាន់ វីរ: ប្រធានក្រុមការងារ គម្រោងគ្រប់គ្រងធនធានទឹកមេគង្គ និងមានមន្រ្តីជំនាញតាមផ្នែក និងជំនាញការ ធនាគាពិភពលោកនៅកម្ពុជា និងមន្រ្តី ក្រុមការងារសមាសភាគទី១ ដឹកនាំដោយ លោក ឆេង ផែន អគ្គនាយករង រដ្ឋបាលជលផល។ កិច្ចប្រជុំ បានពិនិត្យនិងពិភាក្សាលើប្រធានបទសម្រាប់ត្រៀមបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី១១ ដែលគ្រោងរៀបចំក្នុងចុងខែវិច្ឆិកាឆ្នាំ២០២១ ខាងមុខ និងបានពិភាក្សាលើការត្រៀមលក្ខណ:អនុវត្តគម្រោងក្នុងតំណាក់កាលចុងក្រោយបញ្ចប់គម្រោង នាពាក់កណ្តាលឆ្នាំ២០២២។

ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងអស់ បានស្វែងយល់ពីលទ្ធផល និងវឌ្ឍនភាពនៃ ការអនុវត្តគម្រោងតាមសមាសភាគនីមួយៗមកត្រឹមខែកញ្ញា និងបានឯកភាពតាមគោលការណ៍ណែនាំចាំបាច់ និងផែនការការងារ តាមសមាសភាគនីមួយៗ សម្រាប់ត្រៀមបញ្ចប់គម្រោង ក្នុងនោះទាក់ទងនឹងការរៀបចំឯកសារលទ្ធផលគម្រោង ការគ្រប់គ្រងនិងចំណាយថវិកា និងការៀបចំរបាយការណ៍សរុបលទ្ធផលបញ្ចប់ការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គតំណាក់កាលទី៣៕