Developed by Khmer Focus

កិច្ចប្រជុំលើកទី១៣ របស់គណៈកម្មការថវិកា MRC (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា និងជាសមាជិកបម្រុងគណៈកម្មាធិការរួម MRC JC នៃកម្ពុជា បានដឹកនាំ​ក្រុមការងារ​គណៈ​កម្មការ​ថវិកា MRC សម្រាប់កម្ពុជា រួម​មានឯកឧត្តម ពេជ ឌុន ទីប្រឹក្សា គ.ជ.ទ.ម.ក និងបណ្តាលោកប្រធាននាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ចូលរួមក្នុងកិច្ចប្រជុំលើកទី១៣ គណៈកម្មការថវិកា MRC តាមប្រព័ន្ធវីដេអូ ដែលសម្របសម្រួលដោយលេខាធិការដ្ឋាន MRC នៅក្រុងវៀងច័ន្ទ ប្រទេសឡាវ។ កិច្ចប្រជុំនេះ មានការចូលរួមដោយមន្ត្រីក្រុមការងារគណៈកម្មការថវិកា MRC នៃប្រទេសជាសមាជិក (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្ត្រីតំណាងដៃគូអភិវឌ្ឍន៍ និងក្រុមការងារលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំបានដំណើរការដោយបានពិនិត្យ និងពិភាក្សា៖ (១) របាយការណ៍ស្តីពី ស្ថានភាពហិរញ្ញវត្ថុ ថវិកាចំណូល និងថវិកាចំណាយក្នុងឆ្នាំ២០២១ និងការគ្រោងថវិកាសម្រាប់ឆ្នាំ២០២២ របស់ MRC (២) សំណើកែសម្រួល និងធ្វើបច្ចុប្បន្នភាពសកម្មភាព និងថវិកា ដែលអង្គភាពចំណុះលេខាធិការដ្ឋាន MRC បានអនុវត្តក្នុងផែនការការងារឆ្នាំ២០២១-២០២២ របស់MRC និង(៣) លើរបាយការណ៍វឌ្ឍនភាព និងផែនការសម្រាប់ការវាយតម្លៃតាមសរសរស្តម្ភទាំង៣ របស់សហគមន៍អ៊ឺរ៉ុប (EU’s additional pillars assessment) និងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តសវនកម្មផ្ទៃក្នុងរបស់ MRC ក្នុងឆ្នាំ២០២១៕