Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ស្តីពី សៀវភៅណែនាំ នៃការបញ្រ្ជាបយេនឌ័រ ទៅក្នុងផែនការយុទ្ធសាស្ត្រ (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈ​កម្មាធិការជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​យេនឌ័រ ដែល​មាន​សមាសភាព៖ (១). លោកស្រី កាំង ឃីម អនុប្រធាន​រដ្ឋបាល​ជលផល នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (២). លោក អ៊ូ សុផាណា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា (៣). លោក ស៊ិន សំណាង ប្រធាន​នាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស គ.ជ.ទ.ម.ក (៤). លោកស្រី សូ សុខា ទីប្រឹក្សា គ.ជ.ទ.ម.ក (៥). លោកស្រី ដុំ ថាច អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម (៦). លោកស្រី សារ សុភីរ៉ា អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន (៧). លោកស្រី កាក់ សុគន្ធី អនុប្រធានការិយាល័យ នៃក្រសួងកិច្ចការនារី (៨). កញ្ញា សេង កូឡា មន្រ្តីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ គ.ជ.ទ.ម.ក ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី សៀវភៅណែនាំ នៃការបញ្រ្ជាបយេនឌ័រ ទៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ របស់ MRC ដែលរៀបចំដោយលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ (MRCS) តាមប្រព័ន្ធវីដេអូ ពីក្រុងវៀងច័ន្ទប្រទេសឡាវ។

សិក្ខាសាលា បានអញ្ជើញចូលរួមពីក្រុមមន្រ្តីការងារយេនឌ័រ នៃប្រទេសជាសមាជិក MRC (កម្ពុជា ឡាវ ថៃ និងវៀតណាម)។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយបាន៖ 

- ពិនិត្យ និងពិភាក្សាលើបទបង្ហាញអំពីសៀវភៅណែនាំការបញ្ជ្រាបយេនឌ័រ 

- ពិភាក្សាលើបទពិសោធន៍មួយចំនួន បានអនុវត្តប្រើប្រាស់សៀវភៅណែនាំ ដើម្បីបញ្ជ្រាបយេនឌ័រ ទៅក្នុងសកម្មភាពការងាររបស់លេខាធិការដ្ឋាន និង

- ពិភាក្សាលើកិច្ចការបន្តដែលប្រទេសជាសមាជិកនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយ និងអនុវត្តតាមវិស័យសំខាន់ៗដែលនឹងជ្រើសរើសដោយក្រុមការងារយេនឌ័រថ្នាក់ជាតិ៕s