Developed by Khmer Focus

កិច្ចប្រជុំបច្ចេកទេស ដើម្បីបញ្ចប់ផែនទីប្រើប្រាស់ដី និងព្រៃឈើឆ្នាំ២០២0 (ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីបញ្ចប់ផែនទីប្រើប្រាស់ដី និងព្រៃឈើឆ្នាំ២០២0 ដែលមានសមាសភាពចូលរួមពីមន្រ្តីបច្ចេកទេសតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។ កិច្ចប្រជុំបានបង្ហាញអំពីវិធីសាស្ត្រ នៃការធ្វើ ប្រមូលទិន្នន័យ និងការបំពេញបន្លោះប្រហោងទិន្នន័យ ដោយជំនាញការជាតិ និងបញ្ជាក់អំពីការពិនិត្យគុណភាពទិន្នន័យ និងការរៀបចំផែនទី ព្រមទាំងការដោះស្រាយចន្លោះប្រហោងទិន្នន័យ និងការដោះស្រាយបញ្ហាសេសសល់ ដោយជំនាញការពីលេខាធិការដ្ឋាន MRC និងតំណាងលេខាធិការដ្ឋាន MRC។

កិច្ចប្រជុំនេះមានគោលបំណង (១) ពិភាក្សាបន្ត និងដោះស្រាយមតិយោបល់ដែលបានលើកឡើងកាលពីកិច្ចប្រជុំថ្នាក់ជាតិ និងថ្នាក់តំបន់កន្លងមក និង (២) ពិនិត្យ និងឯកភាពលើឯកសារដែលបានកែសម្រួលចុងក្រោយស្តីពី ផលិតផលផែនទីប្រើប្រាស់ដី និងគម្របព្រៃឈើឆ្នាំ២០២០ មុននឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មាធិការរួម MRC និងការប្រើប្រាស់ជាផ្លូវការ៕