Developed by Khmer Focus

កិច្ចប្រជុំគណៈកម្មាធិការរួម MRC ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តឯកសារសំខាន់ៗមួយចំនួន (ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជា​សមាជិកគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ បានអញ្ជើញដឹកនាំក្រុមមន្ត្រីគណៈ​កម្មាធិការ​រួមកម្ពុជា រួមមាន ឯកឧត្តមទីប្រឹក្សា គណ:​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តមអគ្គលេខាធិការរង និងប្រធាននាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន គជទមក ចូលរួមកិច្ចប្រជុំគណៈកម្មាធិការរួម MRC ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តឯកសារសំខាន់ៗមួយចំនួន មានដូចជា ការកែសម្រួល និងធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្ត (បទបញ្ជាផ្ទៃក្នុង របស់គណៈកម្មាធិការរួម និងក្រុមប្រឹក្សា MRC ជំពូកសំខាន់មួយចំនួន នៃគណៈកម្មាធិការសវនកម្ម រចនាសម្ព័ន្ធ និងការវិភាគកែសម្រួលបន្ថែមលក្ខខណ្ឌការងារសម្រាប់មន្ត្រីរបស់លេខាធិការដ្ឋាន MRC) ឯកសារយុទ្ធសាស្ត្រ គោលការណ៍ណែនាំបច្ចេកទេស និងផែនការជម្រុញអនុវត្តន៍កម្រិតតំបន់ ដើម្បីដាក់ជូនជ្រាប ពិនិត្យ និងសម្រេចពីសមាជិកក្រុមប្រឹក្សា នៃប្រទេសជាសមាជិក នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៨ និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍លើកទី២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយដែលនឹងដឹកនាំដោយប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ២០២១ វេនព្រះរាជាណាចក្រថៃ នៅទីក្រុងបាំងកក។ សម្រាប់កម្ពុជា រៀបចំកិច្ចប្រជុំនេះធ្វើតាមប្រព័ន្ធវីដេអូ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដឹកនាំដោយឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកក្រុមប្រឹក្សា MRC នៃកម្ពុជា៕