Developed by Khmer Focus

កិច្ចប្រជុំថ្នាក់តំបន់ស្តីពី មូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម និងការពិនិត្យភាពងាយរងគ្រោះ និងយែនឌ័រ (ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារថ្នាក់ជាតិ មកពីក្រសួងធនធានទឹក និងឧតុនិយយម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល និងមន្រ្តីពី គ.ជ.ទ.ម.ក ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី មូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម និងការពិនិត្យភាពងាយរងគ្រោះ និងយែនឌ័រ ដែលរៀបចំដោយ គណៈកម្មការទន្លេមេគង្គ។ កិច្ចប្រជុំនេះ បានចូលរួមពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ វៀតណាម មន្រី្តលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ ជំនាញការអន្តរជាតិ។

កិច្ចប្រជុំនេះមានគោលបំណង (១) ពិនិត្យមើលរចនាសម្ព័ន្ធលម្អិត មុខងារ និងចំណុចប្រទាក់ក្រឡានៃទំរង់មូលដ្ឋានទិន្ន័យសេដ្ឋកិច្ចសង្គម (២) ពិភាក្សាពីរបកគំហើញ អនុសាសន៍សំខាន់ៗ និងពិនិត្យពីយែនឌ័រ និងភាពងាយរងគ្រោះ (៣) កំណត់មធ្យោបាយដែលត្រូវដើរខាងមុខ សម្រាប់មូលដ្ឋានទិន្នន័យសេដ្ឋកិច្ចសង្គម យែនឌ័រ និងការតាមដានភាពងាយរងគ្រោះ ដើម្បីណែនាំការងារបន្ថែមទៀតនៅឆ្នាំ២០២២៕