កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត នៅតំបន់ព្រំដែនកម្ពុជា-ថៃ (ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១)
សៀមរាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការតម្រង់ទិស សម្រាប់គម្រោងរួម លើការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត ដំណាក់កាលទី២ ក្រោមអធីបតីភាពឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះរៀបចំដោយអង្គការ GIZ និងមានការចូលរួមពីមន្ត្រីតំណាងមកពីក្រសួងសាធារណការ និងដឹកជញ្ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងងអភិវឌ្ឍន៍ជនបទ មន្ត្រីគណៈកម្មាការជាតិទន្លេមេគង្គកម្ពុជា ក្រុមការងារគណៈកម្មាការជាតិទន្លេមេគង្គថៃ មន្ត្រីក្រុមការងារ Icem និងក្រុមការងារ MRC។
គោលបំណងនៃកិច្ចប្រជុំ៖
(១) ដើម្បីពិភាក្សា និងអនុម័តផែនការមេទឹកជំនន់ និងគ្រោះរាំងស្ងួតនៅតំបន់ 9C-9T
(២) ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រផ្តល់ថវិកា និងពេលវេលាសម្រាប់ការអនុវត្តផែនការមេពីឆ្នាំ២០២២ តទៅ
(៣) ធ្វើបទបង្ហាញ និងពិភាក្សាអំពីលទ្ធផល និងលទ្ធផលផ្សេងទៀត នៃដំណាក់កាលទី២ របស់គម្រោងរួមគ្នា ពីឆ្នាំ២០២០-២០២១។ ផែនទី និង Catalogue អាងទឹក 9C-9T នៃដំណោះស្រាយផ្អែកលើធម្មជាតិ កម្មវិធីកសាងសមត្ថភាព Model ជលសាស្ត្រដំណាក់កាលទី២ និងបណ្តាញគោលគំនិតគម្រោង សម្រាប់ភាពធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួត
(៤) បង្ហាញផែនការការងារ និងគំនិតផ្តួចផ្តើមដៃគូសក្តានុពលសម្រាប់គម្រោងរួមសម្រាប់ឆ្នាំ២០២២៕