Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ឯកសារគោលគំនិត លក្ខខណ្ឌការងារ និងដំណើរការរៀបចំអនុវត្ត ការរៀបចំផែនការបុរេសកម្មថ្នាក់តំបន់ (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កំពង់ធំ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំ​កិច្ចប្រជុំពិគ្រោះយោបល់​ថ្នាក់​ជាតិ​ស្តីពី ឯកសារ​គោលគំនិត លក្ខខណ្ឌ​ការងារ និង​ដំណើរ​ការ​រៀបចំ​អនុវត្ត ការ​រៀបចំ​ផែនការ​បុរេសកម្មថ្នាក់តំបន់ (Proactive Regional Planning) របស់​គណៈកម្មការ​ទន្លេមេគង្គ។ សមាសភាព​ចូល​រួម​មាន​មន្រ្តី​មកពី​ក្រសួង​ធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងផែនការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងមន្រ្តីមួយចំនួនពី គ.ជ.ទ.ម.ក។

កិច្ចប្រជុំមានគោលបំណងដើម្បី៖ (១) ផ្សព្វផ្សាយ និងពិនិត្យឱ្យបានច្បាស់លាស់នូវឯកសារគោលគំនិត លក្ខខណ្ឌការងារ និងជំហានបន្ទាប់ សម្រាប់ផែនការបុរេសកម្មភាពថ្នាក់តំបន់ឆ្ពោះទៅរកការធ្វើផែនការបន្ស៊ាំតំបន់ ជាមួយតំណាងក្រសួង និងស្ថាប័នថ្នាក់ជាតិ (២) ពិនិត្យដំណើរការរៀបចំយន្តការអនុវត្តនៅថ្នាក់តំបន់ និងថ្នាក់ជាតិ ដើម្បីចូលរួមអនុវត្តសកម្មភាពនេះឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមគោលគំនិតរបស់ប្រទេស និង (៣) យោបល់បន្ថែមប្រសិនបើមាន ដែលទទួលបានពីកិច្ចប្រជុំនឹងត្រូវបញ្ចប់ ហើយត្រូវបានដាក់ជូនលេខាធិការដ្ឋាន MRC៕