Developed by Khmer Focus

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី របាយការណ៍ចុងក្រោយពីការសិក្សា សម្រាប់គ្រប់គ្រងហានិភ័យពីគ្រោះទឹកជំនន់ (ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​សិក្ខាសាលាពិគ្រោះយោបល់​ថ្នាក់ជាតិស្តីពី របាយការណ៍ចុងក្រោយពីការសិក្សា សម្រាប់គ្រប់គ្រងហានិភ័យពីគ្រោះទឹកជំនន់ ដើម្បីដោះស្រាយមតិយោបល់របស់កម្ពុជា និងការវាយតម្លៃគុណភាពរបាយការណ៍ ដោយ​មានការចូលរួមពីមន្រ្តីតំណាងពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរទន្លេសាប លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ក្រុមទីប្រឹក្សាអន្តរជាតិ មន្ទីរជំនាញខេត្ត ពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) បង្កើនការយល់ដឹងរួមគ្នាអំពីរបាយការណ៍សិក្សាបឋម ដែលបានបញ្ចប់ការសិក្សាកាលពីឆ្នាំ២០២០ (២) ពិនិត្យលើធាតុចូល វិធីសាស្ត្រ និងគុណភាពនៃរបាយការណ៍ពីការសិក្សា ដែលបានកែសម្រួលដោយផ្អែកលើមតិយោបល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង (៣) ពិនិត្យលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់បញ្ចប់របាយការណ៍៕