Developed by Khmer Focus

សិក្ខាសាលាថ្នាក់ជាតិស្តីពី បច្ចុប្បន្នភាពសៀវភៅណែនាំពីការបញ្ជ្រាបយេនឌ័រ ទៅក្នុងមុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

កែប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី បច្ចុប្បន្នភាព​សៀវភៅណែនាំពីការបញ្ជ្រាបយេនឌ័រ ទៅក្នុង​មុខងារស្នូល របស់គណៈកម្មការទន្លេមេគង្គ និងផែនការសកម្មភាពឆ្នាំ២០២១-២០២៥។ សិក្ខា​សាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ត្រីទទួលបន្ទុកការងារយេនឌ័រពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

សិក្ខាសាលាខាងលើ សម្របសម្រួលដោយមន្ត្រីជំនាញលេខាធិការដ្ឋាន MRC និងមានគោលបំណង៖ (១) បង្ហាញជូនពីការរៀបចំធ្វើបច្ចុប្បន្នភាពឡើងវិញ ទាំងទម្រង់ ខ្លឹមសារសៀវភៅណែនាំឱ្យកាន់តែល្អប្រសើរ និង (២) ពិនិត្យពិភាក្សា និងប្រមូលមតិយោបល់ពីអ្នកចូលរួម ជាធាតុចូលពីប្រទេសជាសមាជិកMRC (កម្ពុជា ឡាវ ថៃ និងវៀតណាម) សម្រាប់ក្រុមការងារលេខាធិការដ្ឋាន MRC រៀបចំបញ្ចប់សេចក្តីព្រាងនៃសៀវភៅណែនាំនេះ៕