សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី ការបង្កើត ម៉ូដែល ទស្សនទានសម្រាប់ទឹកក្រោមដី (ថ្ងៃទី ១៨-១៩ ខែសីហា ឆ្នាំ២០២២)
ជំពូក៖ CNMC_2022
ហាណូយ៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងជំនាញការជាតិ ទៅចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់តំបន់ស្តីពី ការបង្កើត ម៉ូដែល ទស្សនទានសម្រាប់ទឹកក្រោមដី។ សិក្ខាសាលាត្រូវបានរៀបចំ និងសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន MRC ដោយមានការចូលរួមពីក្រុមការងារនៃប្រទេសជាសមាជិក MRC ទីប្រឹក្សាពី USGS និងក្រុមការងារលេខាធិការដ្ឋាន MRC។
គោលបំណងនៃសិក្ខាសាលាគឺដើម្បីណែនាំក្នុងការបង្កើត ម៉ូដែល ទស្សនទានទឹកក្រោមដីសម្រាប់ឆ្លងដែនក្នុងអាងទន្លេមេគង្គក្រោម និងពិភាក្សាលើសេចក្តីព្រាងមាតិកាសម្រាប់របាយការណ៍ទឹកក្រោមដីថ្នាក់ជាតិ និងថ្នាក់តំបន់៕