Developed by Khmer Focus

ស្តីពីការអនុវត្តកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់គណៈកម្មការទន្លេមេគង្គ

ជំពូក៖ CNMC_2023

នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ​​​​​ឯកឧត្តម​ សុខ ខុម អគ្កលេខាធិការរងនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ​​ ស្តីពីការអនុវត្តកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក ​និងឧតុនិយម រដ្ឋបាលជលផល អាជ្ញធរទន្លេសាប អគ្គលេខាធិការដ្ឋាន ​គជទមក​​​​​​​ និងជំនាញការពីលេខាធិការដ្ឋាន MRC។ 
សិក្ខាសាលានេះមានគោលបំណង៖ ១. ជម្រាបជូនអំពីសាវតានៃការរៀបចំកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់ គណៈកម្មការទន្លេមេគង្គ ២. ពង្រីកការយល់ដឹងអំពីដល់ស្ថាប័នបច្ចេកទេសពាក់ព័ន្ធ អំពីការអនុវត្តកម្មវិធីតាមដានសារធាតុប្លាស្ទីករបស់គណៈកម្មការទន្លេមេគង្គ ដោយប្រើប្រាស់វិធីសាស្ត្រ Tow-net សម្រាប់  ម៉ាក្រូ និងមីក្រូប្លាស្ទិកទាំងនៅទីវាល និងក្នុងមន្ទីរពិសោធន៍ ៣. ជម្រាបជូនអំពីផែនការបញ្ចូលកម្មវិធី RPM ទៅក្នុងបណ្តាញតាមដានទន្លេដែលមានស្រាប់ ជាពិសេសទៅក្នុងការតាមដានគុណភាពទឹក។