Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីទិន្នន័យសេដ្ឋកិច្ច-សង្គម យេនឌ័រ និងភាពងាយរងគ្រោះ

ជំពូក៖ CNMC_2023

កំពង់ធំ៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្រ្តៃយ៍ (គ.ជ.ទ.ម.ក.) បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីទិន្នន័យសេដ្ឋកិច្ច-សង្គម យេនឌ័រ និងភាពងាយរងគ្រោះ នៅសណ្ឋាគារកំពង់ធំផាលេស ទីរួមខេត្តកំពង់ធំ។ សមាសភាពចូលរួម មានមន្រ្តីតំណាងពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរទន្លេសាប មន្រ្តីពី គ.ជ.ទ.ម.ក ជំនាញការជាតិ និងបុគ្គលិកពី MRCS សរុបអ្នកចូលរួម ចំនួន ២២ រូប។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សា និងកែលម្អ ទិន្នន័យសេដ្ឋកិច្ច-សង្គម (SE) ទិន្នន័យយេនឌ័រ និងភាពងាយរងគ្រោះ (G&V) ប្រភពទិន្នន័យ ភាពខ្វះចន្លោះទិន្នន័យ ដែលប្រមូលដោយ MCs ជាមួយដំណើរការធ្វើ QA/QC (២) ស្វែងរកការឯកភាពលើទិន្នន័យ SE និង G&V រួមមាន៖ 
វិធីសាស្រ្តនៃការប្រមូលទិន្នន័យ/ ការវិភាគ ការប្រើប្រាស់ សុពលភាព និងសារៈសំខាន់នៃសេចក្តីព្រាងទី១ និងទី២ នៃ SOBR-2023 និងសេចក្តីព្រាង Mekong Atlas ដែលបានធ្វើបច្ចុប្បន្នភាព និង (៣) ពិភាក្សាជំហានបន្ទាប់ និងអនុសាសន៍សម្រាប់បំពេញភាពខ្វះចន្លោះទិន្នន័យ ជាពិសេសទិន្នន័យដែលត្រូវការសម្រាប់ធ្វើការវាយតម្លៃយេនឌ័រ និងសង្គម នៅឆ្នាំ២០២៤ និងអនុសាសន៍សម្រាប់ការធ្វើផែនការ និងការធ្វើសេចក្តីសម្រេចចិត្ត។