Developed by Khmer Focus

កិច្ច​សន្ទនា​រវាង​ភាគី​កម្ពុជា និង​ភាគី​វៀតណាម ដោយ​សាក​ល្បង​ប្រើ​វិធី​សាស្ត្រ Rapid Assessment Tool (RSAT) លើ​ការ​អភិវឌ្ឍ​អាង​ទន្លេ​ស្រែពក (ថ្ងៃទី ១៩-២១ ខែធ្នូ ឆ្នាំ២០១៦)

វៀតណាម៖ កិច្ច​សន្ទនា​រវាង​ភាគី​កម្ពុជា និង​ភាគី​វៀតណាម ដោយ​​សាក​ល្បង​​​ប្រើ​វិធី​សាស្ត្រ Rapid Assessment Tool (RSAT) លើ​ការ​អភិវឌ្ឍ​អាង​​ទន្លេ​​ស្រែពក ដែល​​សំបូរ​ទៅ​ដោយ​គម្រោង​​វារី​អគ្គិសនី នៅខេត្ត Dak Lak ប្រទេស​វៀតណាម ដោយ​មាន​អ្នក​ចូល​រួម​សរុប​ចំនួន ៣០រូប។ ដោយ​ឡែក​ភាគី​កម្ពុជា​មាន​ចំនួន ១១រូប ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា និង​សមាជិកមកពីក្រសួង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៃ​ខេត្ត​ស្ទឹងត្រែង រតនគិរី និងជំនាញការជាតិ។

គោលបំណងនៃកិច្ចសន្ទនាគឺដើម្បី (១) ចែករំលែកបទពិសោធន៍ និងព័ត៌មានរវាង​ប្រទេស​ទាំងពីរ (២) បង្កើនកិច្ចសហប្រតិបត្តិការលើប្រតិបត្តិការគ្រប់គ្រង​លំហូរឆ្លងដែន (៣) គិតគូរ​អំពី​​គោលការណ៍​ណែនាំ​បច្ចេកទេស EIA ឆ្លងដែន និង (៤) ពិនិត្យលទ្ធភាពបង្កើតយន្តការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ។

កិច្ចសន្ទនាបានផ្តោតលើចំណុចគន្លឹះបីនៃវិធីសាស្ត្រ RSAT រួមមាន (១) សមត្ថភាពស្ថាប័នទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហាឆ្លងដែន (២) ការគិតគូរអំពីការខូចខាត​ពីការអភិវឌ្ឍគម្រោង និង​ការ​ចែកផលប្រយោជន៍ដោយសមធម៌ និង (៣) ការគ្រប់គ្រងទឹកជំនន់ និងភាព​រាំងស្ងួត។

ភាគីឡាវ និងថៃ បានចូលរួមក្នុងកិច្ចសន្ទនានេះ ក្នុងតួនាទីជាអ្នកសង្កេតការណ៍៕