(MRC-IKMP)
វៀងច័ន្ទ៖ កិច្ចប្រជុំពិគ្រោះយោបល់ គណៈកម្មការសម្របសម្រួលកម្មវិធីគ្រប់គ្រងទិន្នន័យ និងព័ត៌មាន បានប្រព្រឹត្តទៅនៅប្រទេសឡាវ ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសជាសមាជិក និងបុគ្គលិកលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៩រូប។ ដោយឡែក សមាសភាពចូលរួមពីកម្ពុជារួមមាន លោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គ.ជ.ទ.ម.ក និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម។
គោលបំណងកិច្ចប្រជុំគឺ ពិភាក្សាពីដំណើរវិវឌ្ឍន៍ក្នុងការអនុវត្តកម្មវិធី តាំងពីកិច្ចប្រជុំលើកទី១៨ និងពិភាក្សាលើផែនការបន្ទាប់សំរាប់ត្រីមាសទី២។ កិច្ចប្រជុំបានឯកភាពជាគោលការណ៍លើផែនការសកម្មភាពសំរាប់ត្រីមាសទី២ ឆ្នាំ២០១៥ និងព្រឹត្តិការណ៍សំខាន់ៗសំរាប់តី្រមាសទី១៕