Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ គណៈ​កម្មការ​សម្រប​សម្រួល កម្ម​វិធី​គ្រប់​គ្រង​​ទិន្នន័យ និង​ព័ត៏មាន (ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៥)

(MRC-IKMP)

វៀងច័ន្ទ៖ កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់ គណៈ​កម្មការ​សម្រប​សម្រួល​កម្ម​វិធី​​គ្រប់​​គ្រង​​ទិន្នន័យ និង​ព័ត៌មាន បាន​ប្រព្រឹត្ត​ទៅ​​នៅ​ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​​តំណាង​ក្រសួង ស្ថាប័ន​​ពាក់ព័ន្ធ​​នៃ​​ប្រទេស​ជា​​សមាជិក និង​បុគ្គលិក​​លេខា​​ធិ​​ការ​​ដ្ឋាន គណៈ​កម្មការ​​ទន្លេ​​មេគង្គ សរុប​ចំនួន ១៩រូប។ ដោយ​ឡែក សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​រួម​មាន លោក គឺ ខេមលីន មន្ត្រី​​សម្រប​សម្រួល​កម្ម​វិធី​គ្រប់​គ្រង​ព័ត៌មាន និង​ចំណេះ​ដឹង គ.ជ.ទ.ម.ក និង​​លោក យិន​ សាវុធ ប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​​ការ​ងារ​​ទន្លេ នៃ​ក្រសួង​​ធន​ធាន​ទឹក និង​​ឧតុ​និយម។

គោលបំណង​កិច្ច​ប្រជុំ​គឺ ពិភាក្សា​ពី​ដំណើរ​វិវឌ្ឍន៍​ក្នុង​ការ​អនុវត្ត​កម្ម​វិធី តាំង​​ពី​កិច្ច​​ប្រជុំ​លើក​ទី​១៨​ និង​ពិភាក្សា​លើ​ផែន​ការ​បន្ទាប់​សំរាប់​ត្រីមាស​ទី២។ កិច្ច​ប្រជុំ​បាន​​ឯក​ភាព​ជា​​គោល​ការណ៍​​លើ​​ផែន​ការ​សកម្ម​ភាព​សំរាប់​ត្រីមាស​ទី២ ឆ្នាំ​២០១៥ ​និង​​ព្រឹត្តិ​ការណ៍​សំខាន់ៗ​សំរាប់​តី្រមាស​ទី១​៕