កិច្ចប្រជុំលើកទី២៦ នៃគណៈសម្របសម្រួលកម្មវិធីគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ (ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥)
(MRC-FMMP)
ហាណូយ៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំលើកទី២៦ នៃគណៈសម្របសម្រួលកម្មវិធីគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ ដើម្បីពិនិត្យលើវឌ្ឍន៍ភាពនៃការអនុវត្តកម្មវិធី និងផែនការសម្រាប់ការអនុវត្តក្នុងឆ្នាំ២០១៥-២០១៦ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល នៃប្រទេសជាសមាជិក និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ២២រូប។ ដោយឡែកសមាសភាពចូលរួមមកពីកម្ពុជា មានចំនួន ០៤រូប ក្រោមការដឹកនាំរបស់ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា៕
Hits: 4271