Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី​២៦ នៃ​គណៈ​សម្រប​សម្រួល​កម្ម​វិធី​គ្រប់​គ្រង និង​កាត់​​បន្ថយ​គ្រោះ​​ទឹក​ជំនន់ (ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥)

(MRC-FMMP)

ហាណូយ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ​លើក​ទី​២៦ ​នៃ​គណៈ​សម្រប​សម្រួល​កម្ម​វិធី​គ្រប់​គ្រង និង​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់ ដើម្បី​ពិនិត្យ​លើ​វឌ្ឍន៍​ភាព​នៃ​ការ​អនុវត្ត​កម្ម​វិធី និង​ផែន​ការ​សម្រាប់​ការ​អនុវត្ត​ក្នុង​ឆ្នាំ​២០១៥-​២០១៦ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រសួង ស្ថាប័ន​រដ្ឋាភិ​បាល នៃ​ប្រទេស​ជា​សមាជិក និង​មន្រ្តី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​​មេគង្គ សរុប​ចំនួន ២២រូប។ ​ដោយ​ឡែក​សមាស​ភាព​ចូល​រួម​មក​ពី​កម្ពុជា មាន​ចំនួន​ ០៤​រូប ក្រោម​ការ​ដឹក​នាំ​របស់ ឯកឧត្តម ឡុង ​សារាវុធ​​ អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មាធិការ​ជាតិ​ទនេ្ល​មេគង្គ​កម្ពុជា៕