Developed by Khmer Focus

កិច្ចព្រមព្រៀងមេគង្គ ០៥ មេសា ១៩៩៥

 

រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលនៃប្រជាធិប​តេយ្យ​ប្រជាមា​និត​ឡាវ រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ​ឡង់ដ៍ និងរដ្ឋាភិបាលនៃសាធារ​ណ​រដ្ឋសង្គមនិយមវៀតណាម ដោយមានបំណងក្នុងការកសាង និងបន្តកិច្ច​ស​ហ​ប្រតិបត្តិការ ក្នុងលក្ខណៈ ស្ថាបនា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅ​មក ដើម្បីការអភិវឌ្ឍន៍ ការប្រើប្រាស់ ការថែរក្សា និងការគ្រប់គ្រងធនធានទឹក និងធនធានដែលពាក់ព័ន្ឋឯទៀតនៅក្នុងអាងទន្លេមេគង្គ ប្រកប​ដោយ​និរន្តភាព​បានសំរេចធ្វើកិច្ចព្រមព្រៀងនេះ ដោយកំណត់ឡើងវិញ នូវក្របខ័ណ្ឌសំរាប់កិច្ចសហប្រតិ​បត្តិការ​ដែលអាចទទួលយកបានពីគ្រប់ភាគីនៃកិច្ចព្រម ព្រៀងនេះ។ ដើម្បីធ្វើឲ្យសំរេចនូវគោលដៅទាំងនោះ និងក្នុងគោល​បំណង​នេះ ភាគីនីមួយៗបានចាត់តាំងអ្នកតំណាងពេញសមត្ថ​ភាព​របស់ខ្លួន៕