ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងចុះត្រួតពិនិត្យស្ថានភាពទន្លេមេគង្គ នៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ (ថ្ងៃទី ០២-០៤ ខែឩសភា ឆ្នាំ២០១៦)
ស្ទឹងត្រែង៖ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងចុះត្រួតពិនិត្យស្ថានភាពទន្លេមេគង្គ នៅតំបន់ព្រំប្រទល់កម្ពុជា-ឡាវ ដែលដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងគឺ៖ (១). ចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលសកម្មភាពការងារ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ នៃខេត្តស្ទឹងត្រែងប្រចាំត្រីមាសទី១ និងទិសដៅការងារ ឆ្នាំ២០១៦ និង (២). ចុះពិនិត្យ និងប្រមូលព័ត៌មានស្តីពី ស្ថានភាពទន្លេមេគង្គ ដល់ទីតាំងជាក់ស្តែងនៅភូមិអន្លង់ឈើទាល អន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕