Developed by Khmer Focus
កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការណែនាំបឋម សម្រាប់វិធានការកាត់បន្ថយផលប៉ះពាល់ឆ្លងដែន និងបញ្ហាប្រឈម (ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹកនាំក្រុមការងារ មានតំណាងមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីអគ្គលេខាធិការ​ដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្ដីពី ការណែនាំ​បឋម សម្រាប់វិធានការកាត់បន្ថយផលប៉ះពាល់ឆ្លងដែន និងបញ្ហាប្រឈម ដែលកើតមានតាមប្រព័ន្ធធារាសាស្រ្ត ក្នុងអាងទន្លេមេគង្គក្រោម (Act 3.2.1.2) តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះរៀបចំដោយលេខាធិការដ្ឋាន MRC ដោយមានប្រទេសជាសមាជិកមេគង្គ ០៤ប្រទេស (កម្ពុជា ឡាវ ថៃ និងវៀតណាម) មន្រ្តី MRC  និងជំនាញការជប៉ុន។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី (១) ពិភាក្សាពីសេចក្តីព្រាងណែនាំបឋម (២) បញ្ជាក់ពីទស្សន និងការរៀបចំសកម្មភាព 3.2.1.2 តាម MRC-SP 2021-2025។

អង្គប្រជុំស្នើឱ្យដូរពាក្យពី Transboundary environmental impact ទៅជា Transboundary water resources impact។

អង្គប្រជុំបានស្វែងយល់ពីបទពិសោធន៍ដែលជំនាញការជប៉ុនបានបង្ហាញ និងស្នើឱ្យជំនាញការ Share នូវបញ្ហាប្រឈមនានា ដែលកើតមានតាមប្រព័ន្ធធារាសាស្រ្តនៅពេលកំពុងប្រតិបត្តិការ។

អង្គប្រជុំបានបញ្ជាក់ថា សកម្មភាពនេះ មិនមានការជ្រើសរើសជំនាញការថ្នាក់ជាតិទេ ដោយខ្វះខាតថវិកា គឺគ្រាន់តែចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមកតែប៉ុណ្ណោះ៕