Developed by Khmer Focus
ជួបពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Kerstin Bark ដែលជាប្រធានទីប្រឹក្សាក្រុមការងារអាល្លឺម៉ង់ (ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំក្រុមការងារអគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិទន្លេមេគង្គកម្ពុជា រួមមាន ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមទីប្រឹក្សា និងប្រធាន​នាយកដ្ឋានជំនាញក្រោមឱវាទ ជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយលោកស្រីបណ្ឌិត Kerstin Bark ដែលជាប្រធានទីប្រឹក្សាក្រុមការងារអាល្លឺម៉ង់ GIZ team លោក Falk Momber ពី GIZ Headquarter និង Dr. Bertrand Meinier និងសហការី GIZ team នៅលេខាធិការដ្ឋាន MRC និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតប្រចាំតំបន់នៅភ្នំពេញ។

ជំនួបពិភាក្សានេះ បានផ្តោតសំខាន់លើទស្សនទាន មេរៀនបទពិសោធន៍ពីការអនុវត្តគម្រោងពាក់ព័ន្ធដែលទទួលបានហិរញ្ញប្បទានពី GIZ អាល្លឺម៉ង់ និងការកំណត់សកម្មភាពជាអាទិភាព ដែលនឹងបន្តគាំទ្រពី GIZ ដល់ប្រទេសជាសមាជិក MRC ក្នុងផែនការយុទ្ធសាស្ត្រថ្មី ២០២១-២០២៥ របស់ MRC។ គម្រោងថ្មីដែលគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈ GIZ នេះ មានគោលដៅជួយពង្រឹងប្រសិទ្ធភាពរបស់ MRC ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ នៅក្នុងអាងទន្លេមេគង្គក្រោម លើផ្នែកវារីអគ្គិសនី ការប្រែប្រួលអាកាសធាតុ ការបំពុលសំរាមប្លាស្ទិក និងបញ្ហាយេនឌ័រ៕