Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស ផ្នែកប្រព័ន្ធធារាសាស្រ្ត (ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១)

កំពង់ធំ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំបច្ចេកទេស ផ្នែកប្រព័ន្ធធារាសាស្រ្ត ដោយមានការចូលរួមពីមន្រ្តីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងមន្រ្តីពី គ.ជ.ទ.ម.ក មួយចំនួន ផងដែរ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា ផ្តល់យោបល់ និងអនុសាសន៍មួយចំនួន សម្រាប់កែលម្អសេចក្តីព្រាង គោលការណ៍ ប្រព័ន្ធធារាសាស្រ្ត ដោយផ្តោតទៅលើ ៤ចំណុចគឺ៖ (១) សកម្មភាពចាំបាច់សំខាន់ៗ សម្រាប់ប្រព័ន្ធស្រោចស្រព (២) បច្ចេកទេសដើម្បីជំនះនូវរាល់បញ្ហាក្នុងប្រព័ន្ធធារាសាស្រ្ត (៣) ប្រើបច្ចេកវិទ្យា (Technologies) និង (៤) ការផ្តល់អនុសាសន៍។

រាល់មតិយោបល់ទាំងអស់នឹងផ្ញើទៅ MRC ដើម្បីធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំប្រព័ន្ធធារាសាស្រ្ត ឱ្យមានប្រសិទ្ធភាព និងភាពជឿជាក់។

បន្ទប់ពីការកែសម្រួលគោលការណ៍បច្ចេកទេសប្រព័ន្ធធារាសាស្រ្តនេះ នឹងមានកិច្ចប្រជុំថ្នាក់តំបន់មួយ បន្ទាប់មកនឹងមានការចុះទស្សនកិច្ចសិក្សាប្រព័ន្ធធារាសាស្រ្តនៅប្រទេសជប៉ុន សម្រាប់ពេលវេលា នឹងជម្រាបជូននៅពេលក្រោយ៕