Developed by Khmer Focus
ចុះពិនិត្យ និងជួសជុលថែទាំស្ថានីយជលសាស្ត្រ HYCOS (ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១)

ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ លោក ឈាង ហុង មន្ត្រីសម្របសម្រួល​គាំទ្របច្ចេកទេស នាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បានដឹកនាំសម្របសម្រួលក្រុមការងារបច្ចេកទេសពីនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ និងជំនាញការពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ចុះពិនិត្យ និងជួសជុលថែទាំស្ថានីយជលសាស្ត្រ HYCOS នៅតាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា។

ជាលទ្ធផល ក្រុមការងារចុះបេសកកម្មបាន (១) ពិនិត្យវាយតម្លៃលើស្ថានភាព នៃស្ថានីយនីមួយៗសម្រាប់រៀបចំជារបាយការណ៍បច្ចេកទេស និងលើកជាអនុសាសន៍សម្រាប់ផែនការឆ្នាំបន្ទាប់ (២) ជួសជុលគ្រឿងបន្លាស់ចាស់ៗដែលលែងដំណើរការ មានបញ្ហា និងហួសសុពលភាព (៣) ការសម្អាតជុំវិញបរិវេណ និងការលាងសម្អាតតម្រង់ទឹកភ្លៀង (៤) តបណ្តាញដើម្បីឱ្យប្រព័ន្ធឧបករណ៍អាចដំណើរការប្រក្រតី និងអាចបញ្ជូនទិន្នន័យសម្រាប់បម្រើឱ្យការងារគ្រប់គ្រងអាងទន្លេមេគង្គ និង (៥) ការពង្រឹងសមត្ថភាពក្រុមការងារពីថ្នាក់ជាតិ និងអ្នកសង្កេតថែទាំស្ថានីយនៅមូលដ្ឋាន៕