Developed by Khmer Focus
កិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី លទ្ធផលដំបូងនៃការសាកល្បងអនុវត្តការតាមដានបរិស្ថានរួម (ថ្ងៃទី ០៧-០៨ ខែមិថុនា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមជំនាញការបរិស្ថានស្តីពី លទ្ធផលដំបូងនៃការសាកល្បងអនុវត្តការតាមដានបរិស្ថានរួម និងសំណើកែសម្រួលបណ្តាញស្នូល នៃការត្រួតពិនិត្យតាមដានទន្លេ ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ តំណាងអ្នកអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីក្នុងប្រទេសឡាវ ក្រុមជំនាញការ GIZ, ICEM, CSU, AWP, DFAT និងក្រុមហ៊ុនទីប្រឹក្សា។ ចំពោះក្រុមការងារកម្ពុជា អញ្ជើញមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ៖

(១) បង្ហាញលទ្ធផលជំហានដំបូង និងអនុសាសន៍នៃគម្រោង

(២) ស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ន នៃគម្រោងសាកល្បងតាមដានបរិស្ថានរួម និងដំណើរការ និងពេលវេលាដែលនៅសល់ សម្រាប់បញ្ចប់កម្មវិធីតាមដានបរិស្ថានរួម និង

(៣) ពិភាក្សា និងឯកភាពលើទស្សនទាន និងសំណើវាយតម្លៃ និងរៀបចំឡើងវិញ នៃបណ្តាញស្នូល នៃការត្រួតពិនិត្យតាមដានទន្លេ របស់គណៈកម្មការទន្លេមេគង្គ៕

3.  Discuss and agree on the concept and proposed approach to kick off the inception phase for the assessment and redesign of the MRC Core River Monitoring Network in the LMB.