Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ផែនការគ្រប់គ្រង សម្រាប់អាទិភាពធនធានបរិស្ថាន (ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹក​នាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ផែន​ការ​គ្រប់គ្រង សម្រាប់​អាទិភាពធនធានបរិស្ថាន ដែលមានសារៈសំខាន់ថ្នាក់តំបន់ និងដោយបានស្នើការចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន ក្រសួងបរិស្ថាន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រ និងគំរូសម្រាប់រៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការគ្រប់គ្រង សម្រាប់អាទិភាពធនធានបរិស្ថានដែលមានសារៈសំខាន់ថ្នាក់តំបន់៕