Developed by Khmer Focus
ទស្សនកិច្ចផ្លាស់ប្តូររវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គម៉ីស៊ីស៊ីពី

កាលីហ្វញ៉ា សហរដ្ឋអាមេរិកៈ​ ថ្ងៃទី១៤-១៨​ ខែសីហា ​ឆ្នាំ២០២៣ ឯកឧត្តម សូ សុភ័ទ្ទ ​អគ្គលេខាធិការ ​គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ងួន វិចិត្រ ​ប្រធាននាយកដ្ឋានបណ្តាគម្រោងនិងកម្មវិធី និងគណៈប្រតិភូប្រទេសជាសមាជិករបស់គណៈកម្មការទន្លេមេគង្គ និងមន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានចូលរួមទស្សនកិច្ចផ្លាស់ប្តូររវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គម៉ីស៊ីស៊ីពី ក្នុងគោលបំណងផ្លាស់ប្តូរនូវឧត្តមានុវត្តន៍ និងមេរៀនបទពិសោធន៍ពីគណៈកម្មការទន្លេម៉ីស៊ីស៊ីពី លើផ្នែកបម្រែបម្រួលលំហូរទឺក កករដី ការជ្រៀតចូលកម្រិតជាតិប្រៃ ការបំពុលទឹកដោយផ្លាសស្ទីក បម្រែបម្រួលអាកាសធាតុ និងផ្នែកអភិបាលកិច្ចទន្លេឆ្លងដែនរវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ និងសមត្ថភាពការតាមដាននិងព្យាករណ៍ដោយប្រើប្រាស់ Satellite-Base របស់អង្គការ NASA ។