Developed by Khmer Focus

សិក្ខាសាលាស្តីពី បញ្ហាប្រឈមក្នុងតំបន់មេគង្គ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន (ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង និង​លោក ឈាង ហុង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព័ត៌មាន និង​ចំណេះដឹង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គកម្ពុជា បានចូល​រួមសិក្ខា​សា​លា​ស្តីពី បញ្ហាប្រឈមក្នុងតំបន់មេគង្គ ដោយ​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន តាម​ប្រព័ន្ធវីឌីអូ។ ជាការចាប់ផ្តើមសិក្ខាសាលា មានសារចំណាប់អារម្មណ៍ដោយ Dr. Chhem Kieth Rethy សមាជិកនាយក នៃវិទ្យាស្ថានទស្សនៈអាស៊ាន (AVI) និងថ្លែងបើកដោយឯកឧត្តម Mikami Masahiro តំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា។ ដោយឡែក សម្រាប់តំណាងកម្ពុជា មានចំណាប់អារម្មណ៍ដោយឯកឧត្តម សុខ សុកេន រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ “កម្ពុជាលើវឌ្ឍនភាពការងារ និងទិសដៅការងារក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន”។

ជាលទ្ធផល សិក្ខាសាលាបានផ្លាស់ប្តូរទស្សនៈជុំវិញគោលនយោបាយ ការងារអភិបាលកិច្ចតំបន់ និងតាមប្រទេស ការងារសិក្សាស្រាវជ្រាវ ការងារអាទិភាព ការដោះស្រាយបញ្ហាប្រឈមផ្នែកទឹក និងទិសដៅការងារ រវាងប្រទេសក្នុងតំបន់មេគង្គ និងជប៉ុន ដើម្បីពង្រឹងកិច្ចសហប្រតិការ និងភាពជាដៃគូ ការចូលរួមរបស់សង្គមស៊ីវិល ក្នុងការងារអភិបាលកិច្ចទឹក និងការចែករំលែកទិន្នន័យ ព័ត៌មាន សម្រាប់និរន្តរភាពអាងទន្លេមេគង្គ និងសុខុមាលភាពរបស់ប្រជាជនដែលរស់នៅអាស្រ័យធនធានពីអាងទន្លេមេគង្គ៕