Developed by Khmer Focus

សិក្ខាសាលាថ្នាក់តំបន់ សម្រាប់អ្នកព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងអ្នកប្រមូលទិន្នន័យ (ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១)

ជំពូក៖ CNMC_Feb21

ភ្នំពេញ៖ លោក ឈាង ហុង ប្រធាននាយកដ្ឋាន​គ្រប់គ្រងព័ត៌មាន និងចំណេះដឹង នៃគណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុម​ការងារ​កម្ពុជា ចូលរួមសិក្ខាសាលាថ្នាក់តំបន់ សម្រាប់អ្នកព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត និងអ្នកប្រមូលទិន្នន័យ។ សិក្ខាសាលាបានទទួលការសម្របសម្រួលដោយតំណាងលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងរាំងស្ងួតតំបន់ ដែលមានសមាសភាពចូលរួមពីមន្ត្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន មន្រ្តីជំនាញពីនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នាយកដ្ឋានឧតុនិយម និងនាយកដ្ឋានទឹកស្អាត និងអនាម័យ និងអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំង ៤ និងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ។

គោលបំណងនៃសិក្ខាសាលាគឺ ដើម្បី៖ (១) ជួបពិភាក្សាការងារ រវាងក្រុមជំនាញពីមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួតតំបន់ និងអ្នកជំនាញ ពីប្រទេសជាសមាជិក សម្រាប់ការចែករំលែកបទពិសោធន៍ មេរៀនអំពីការងារព្យាករណ៍ទឹកជំនន់ និងភាពរាំងស្ងួត (២) ពិភាក្សាអំពីផែនទីវិថីសម្រាប់ធ្វើឱ្យប្រសើរឡើងលើការងារពិនិត្យតាមដានទន្លេ និងវិធីសាស្ត្រព្យាករណ៍ និង (៣) ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលរវាងថ្នាក់ជាតិ និងថ្នាក់តំបន់ ស្តីពីការងារព្យាករណ៍៕