Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ឧបករណ៍ពិនិត្យតាមដាន និងព្យាករណ៍ភាពរាំងស្ងួត (ថ្ងៃទី ២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ គណៈ​កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខា​សា​លាបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ឧបករណ៍ពិនិត្យ​តាមដាន និងព្យាករណ៍ភាពរាំងស្ងួត និងដោយ​មានការចូលរួមពីមន្ត្រីជំនាញក្រសួង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលាគឺដើម្បី (១) ផ្ទេរចំណេះដឹងដល់មន្ត្រីជំនាញដែលអនុវត្ត​ការងារតាមក្រសួង ស្ថាប័នពាក់ព័ន្ធ និងឱកាសទទួលបានព័ត៌មាន និងឧបករណ៍ប្រើប្រាស់ (២) ពិភាក្សា និងធ្វើលំហាត់អំពីការវិភាគលើស្ថានភាពរាំងស្ងួតសម្រាប់ពិនិត្យតាមដាន និងព្យាករណ៍ប្រចាំសប្តាហ៍ និងប្រចាំខែ និង (៣) លើកកម្ពស់ការយល់ដឹង និងបកស្រាយអំពីការជូនដំណឹងជាមុនអំពីភាពរាំងស្ងួត និងប្រតិបត្តិការប្រព័ន្ធជូនដំណឹងនៅថ្នាក់ជាតិ៕