សិក្ខាសាលាផ្សព្វផ្សាយស្តីពី តាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងប្រព័ន្ធទឹកសាប (ថ្ងៃទី ០២-០៣ ខែមីនា ឆ្នាំ២០២២)
ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី តាមដានការបំពុលដោយសារធាតុផ្លាស្ទីកក្នុងប្រព័ន្ធទឹកសាប ដោយមានការចូលរួមពី ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលជលផល អាជ្ញាធរទន្លេសាប សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គការកែច្នៃសម្រាម និងការសិក្សានៅកម្ពុជា និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
សិក្ខាសាលានេះមានគោលបំណង៖
១. ពិភាក្សា និងចែករំលែកមេរៀនអំពីវិធីសាស្ត្រតាមដានផ្លាស្ទីកមួយចំនួន និង
២. បណ្តុះបណ្តាលដោយផ្ទាល់ទៅលើការតាមដានផ្លាស្ទីកក្នុងប្រព័ន្ធទឹកសាប និងការវិភាគទិន្នន័យ៕