Developed by Khmer Focus

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម ប្រកបដោយចីរភាព (ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន​ដឹក​នាំ​មន្រ្តីក្រុមការងារកម្ពុជា មកពីក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប និងមន្ត្រីពី គ.ជ.ទ.ម.ក ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី ក្នុងវិស័យកសិកម្ម ប្រកបដោយចីរភាព តំណាក់កាលទី៣ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្រ្តីពី MRCS។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១) បង្ហាញ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃ TORs នៃទីប្រឹក្សាជាតិ និងអន្តរជាតិ សេចក្តីព្រាងផែនការការងារ និងសេចក្តីព្រាងរបាយការណ៍ល្អាងទឹកឆ្លងដែន (Transboundary Aquifer) និងរបាយការណ៍ថ្នាក់តំបន់ សម្រាប់គម្រោងគ្រប់គ្រងទឹកក្រោមដី ប្រកបដោយចីរភាព សម្រាប់កសិកម្ម តំណាក់កាលទី៣ និង (២) ពិភាក្សាអំពីបច្ចេកទេសស្រោចស្រព ដែលត្រូវជ្រើសរើស សម្រាប់ការអភិវឌ្ឍ និងសេចក្តីព្រាងរចនាសម្ព័ន្ធនៃសៀវភៅណែនាំ៕