Developed by Khmer Focus

ការបណ្តុះបណ្តាលសម្រាប់សៀវភៅក្បួនណែនាំស្តីពី ការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់តាមនាវាចរណ៍ (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២)

ជំពូក៖ CNMC_2022

វៀងច័ន្ទ៖ ក្រុម​ការងារ​កម្ពុជា រួម​មាន​លោក បុង វុធ្ធី អគ្គនាយករង អគ្គនាយកដ្ឋាន​ដឹកជញ្ជូនផ្លូវ​ទឹក ផ្លូវសមុទ្រ និងកំពង់ផែ និងលោក ថរ មិនាកា អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក សួស ប៊ុនថន ប្រធាននាយកដ្ឋាន និងលោក ធួន សុខជា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមការបណ្តុះបណ្តាលសម្រាប់សៀវភៅក្បួនណែនាំស្តីពី ការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់តាមនាវាចរណ៍ ក្នុងអាងទន្លេមេគង្គ។ វគ្គបណ្តុះបណ្តាលនេះរៀបចំដោយលេខាធិការដ្ឋាន MRC និងមានអ្នកចូលរួមពីប្រទេសជាសមាជិកមេគង្គ (កម្ពុជា ឡាវ ថៃ និងវៀតណាម) បុគ្គលិក MRC និងជំនាញការអន្តរជាតិ។

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីណែនាំ និងពិភាក្សាអំពីសៀវភៅក្បួនណែនាំ ជាមួយមន្ត្រីពាក់ព័ន្ធនៃប្រទេសជាសមាជិក សម្រាប់ដឹកនាំវគ្គបណ្តុះបណ្តាលទៅដល់មន្រ្តីថ្នាក់ជាតិពាក់ព័ន្ធផ្សេងទៀតក្នុងការដឹកជញ្ជូន ការគ្រប់គ្រង និងការថែរក្សាទំនិញគ្រោះថ្នាក់នៅក្នុងប្រទេសរបស់ខ្លួន៕