Developed by Khmer Focus
កិច្ចសហការក្រោមជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង រវាងគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយគណ:កម្មការធនធានទឹកទន្លេឆាងជុំាង នៃសាធារណរដ្ឋប្រជាមានិតចិន

រាជធានីភ្នំពេញ៖ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ អគ្គលេខាធិការដ្ឋាន គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដឹកនាំដោយ ឯកឧត្តម ហាក់ សុជាតិ អគ្គលេខាធិការរង បានទទួលជួបពិភាក្សាជាមួយក្រុមជំនាញធនធានទឹកនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រទន្លេឆាងជុំាងនៃគណ:កម្មការធនធានទឹកទន្លេឆាងជុំាង នៃប្រទេសចិន ដែលដឹកនាំដោយលោក Zeng Xiang ប្រធានក្រុមនាយកដ្ឋានវិស្វកម្មធនធានទឹកចិន។ ក្រុមជំនាញចិន ក៏បានចុះទៅពិនិត្យទីតាំងគម្រោងតម្លើងឧបករណ៍ទឹកស្អាត០២គ្រឿង ដែលផ្តល់ដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រទន្លេឆាងជុំាង នៅក្នុងវត្តអង្គស្លែង នៃភូមិស្លែង ឃុំជ្រៃលាស់ ។
ជំនួបបានពិភាក្សាលើការអនុវត្តសកម្មភាពគម្រោងបង្ហាញស្តីពីការផ្គត់ផ្គង់ទឹកស្អាតជនបទ នៅសហគមន៍គ្រួសារប្រជាជនភូមិស្លែង ក្នុងឃុំជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល និងពិភាក្សាពីការបន្តគាំទ្រកិច្ចសហការក្រោមជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង រវាងគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា ជាមួយគណ:កម្មការធនធានទឹកទន្លេឆាងជុំាង នៃសាធារណរដ្ឋប្រជាមានិតចិន។ 

 

.