ចុះជួបប្រជុំជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ( ថ្ងៃទី ១៧-២១ ខែធ្នូ ឆ្នាំ២០១៨)
លោក សាក់ សំអុល និងលោក នៀ តុលា មន្ត្រីបច្ចេកទេស នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក ឃួន កុមារ អ្នកសម្របសម្រួលគម្រោង IWRM បានចុះជួបប្រជុំ និងសាកសួរព័ត៌មាន ជាមួយមន្ទីរធនធានទឹក និងឧតុនិយម នៃខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ក្នុងគោលបំណងប្រមូលនូវព័ត៌មាន៖...
Read more... |
កិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ស្តីពី ការបញ្ចប់ការកែសម្រួលក្របខ័ណ្ឌសូចនាករ គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី ១៩-២០ ខែធ្នូ ឆ្នាំ២០១៨)
វៀតណាម៖ ក្រុមការងារកម្ពុជា មកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងផែនការ ក្រសួងបរិស្ថាន រដ្ឋបាលជលផល និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមជំនាញការថ្នាក់តំបន់ស្តីពី ការបញ្ចប់ការកែសម្រួលក្របខ័ណ្ឌសូចនាករ គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីក្រុមការងារ នៃប្រទេសជាសមាជិក គណៈកម្មការ...
Read more... |
សិក្ខាសាលាលើ របាយការណ៍ជាតិលើកទី៦ ស្តីពី ជីវៈចម្រុះ (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨)
ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង និងលោក ផេង សុភ័ក្ត្រ មន្ត្រីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាលើ របាយការណ៍ជាតិលើកទី៦ ស្តីពី ជីវៈចម្រុះ ដែលរៀបចំដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នរាជរដ្ឋាភិបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សាស្រាវជ្រាវ...
Read more... |
សិក្ខាសាលាស្តីពី ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត (ថ្ងៃទី ១៧-២០ ខែធ្នូ ឆ្នាំ២០១៨)
ចិន៖ លោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលាស្តីពី ការគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត លើវិស័យធនធានទឹកមេគង្គ-ឡានឆាង ដែលរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការមេគង្គ-ឡានឆាង ដោយមានការចូលរួមពីប្រទេសកម្ពុជា...
Read more... |
សិក្ខាសាលារៀបចំផែនការថ្នាក់តំបន់លើកទី២ ស្តីពីការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព (ថ្ងៃទី ១៨-១៩ ខែធ្នូ ឆ្នាំ២០១៨)
វៀងច័ន្ទ៖ ក្រុមការងារកម្ពុជាមកពីក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមសិក្ខាសាលារៀបចំផែនការ ថ្នាក់តំបន់លើកទី២ ស្ដីពី ការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីអគ្គិសនីប្រកបដោយនិរន្តរភាព ដោយមានការចូលរួមពីក្រុមការងារនៃប្រទេស...
Read more... |