Developed by Khmer Focus

កិច្ចប្រជុំដៃគូសន្ទនា(ចិន-មីយ៉ាន់ម៉ា) ជាមួយគណៈកម្មការទន្លេមេគង្គ លើកទី២៧ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ

ជំពូក៖ CNMC_2023

(ក្រុងវៀងច័ន្ទ) ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាសមាជិកគណៈកម្មាធិការរួមនៃគណៈកម្មការទន្លេមេគង្គ(MRC) តំណាងកម្ពុជា បានដឹកនាំប្រតិភូកម្ពុជាចំនួន​ ០៦រូប​ មកពីក្រសួង/ស្ថាប័នពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំដៃគូសន្ទនា(ចិន-មីយ៉ាន់ម៉ា) របស់ MRC លើកទី២៧ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ។  ​​​​​​​​​

កិច្ចប្រជុំខាងលើ ត្រូវបានចូលរួមដោយប្រតិភូនៃប្រទេសជាសមាជិក MRC ផ្សេងទៀត (ឡាវ ថៃ និងវៀតណាម) មន្រ្តីលេខាធិការដ្ឋាន MRC  និងប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាង MRC និងប្រទេសដៃគូសន្ទនាដែលសម្រេចបានរហូតមកទល់បច្ចុប្បន្ន និងពិភាក្សាលើផ្នែកនៃកិច្ចសហប្រតិបត្តិការជាបន្តសម្រាប់បញ្ហាប្រឈមរួម និងផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីរួមគ្នាពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពឆ្ពោះទៅសម្រាប់ឲ្យបាននូវការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមគង្គ-ឡាងឆាង ។